Rhino Service Provider

News & Events

ក្រុមហ៊ុន RHINO Solutions Co., Ltd. បានដាក់ដំណើរការជាផ្លូវការនូវ​ការិយាល័យ​កណ្តាលថ្មីរបស់ខ្លួននៅអគារ MN Tower ក្នុងតំបន់ជ្រោយចង្វារ (OCIC)​

កាលពីពេលថ្មីៗនេះក្រុមហ៊ុន RHINO Solutions Co., Ltd. បានដាក់ដំណើរការជាផ្លូវការនូវ ​ការិយាល័យ​កណ្តាលថ្មីរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់អតិថិជនដែលមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ​ការិយាល័យ​កណ្តាលថ្មីនេះមានទីតាំងស្ថិតនៅក្នុងអគារ MN Tower ក្នុងតំបន់ជ្រោយចង្វារ (OCIC) ដែលមានសក្តានុពល​ ភាពប្រណិត និងសុីវីល័យជាងមុន ដែលព័ទ្ធជុំវិញទៅដោយបរិយាកាសល្អប្រកបដោយផាសុកភាព​ និងជាតំបន់ផ្តល់ភាពងាយ ស្រួលដល់អតិថិជនក្នុងការមកទទួលសេវាកម្មរបស់ក្រុមហ៊ុន។ សម្រាប់ទិសដៅរបស់ក្រុមហ៊ុនគឺធ្វើយ៉ាងណាអោយក្លាយជាអ្នកផ្តល់ដំណោះស្រាយប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធដល់គ្រប់ ប្រភេទនៃអាជីវកម្មជាមួយនឹងគុណភាពខ្ពស់។ លោក ម៉េង សុងកេង នាយកប្រតិបត្តិនៃក្រុមហ៊ុន RHINO Solutions Co., Ltd. បានលើកឡើងថា “យើងមានសេចក្តីរំភើបរីករាយក្នុងការបើកដំណើរការជាផ្លូវការនូវការិយាល័យកណ្តាលថ្មី របស់យើងនៅក្នុងតំបន់ជ្រោយចង្វារ (OCIC) ដ៏មានសក្តានុពលនេះ។ ការផ្លាស់ប្តូរនេះតំណាងឱ្យជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តពង្រីកអាជីវកម្មរបស់យើងហើយក៏ផ្តល់នូវទំនុកចិត្តដល់អតិថិជនទាំងអស់។ កន្លែងថ្មីនេះ នឹងជំរុញឱ្យមានការច្នៃប្រឌិតខ្ពស់បង្កើនកិច្ចសហប្រតិបត្តិការ និងផ្តល់នូវបរិយាកាសការងារប្រកបដោយភាពស្វាហាប់សម្រាប់ក្រុមហ៊ុនរបស់យើង” ។ គួរបញ្ចាក់ផងដែរថាក្រុមហ៊ុន RHINO Solutions Co., Ltd. គឺបង្កើតឡើងដោយកូនខ្មែរចាប់ តាំងពីឆ្នាំ២០២២​ មកម៉្លេះ។ ដែលផ្ដោតសំខាន់ទៅលើសេវាកម្មជាច្រើនដូចជា Fiber Optic Infrastructure installation, Network and System …

Read full post